ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្នរយៈពេលខ្លី នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

    BY Khmernote Media December 19, 2022
    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្នរយៈពេលខ្លី នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្នរយៈពេលខ្លី នៅតាមបណ្តាសង្កាត់មួយចំនួនដូចខាងក្រោម៖

    ១. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១១០មម នៅលើចិញ្ចើមផ្លូវលេខ១៤២cc ស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។

    ២. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៩០មម នៅលើផ្លូវលេខ៦៤cc ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។

    ៣. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១១០មម នៅលើផ្លូវលេខ១៨៣DT-១ និងលើផ្លូវលេខ១៨៣DT ស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង ២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។

    ៤. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្លូវលេខ៤២២K ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។

    ៥. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២២៥មម នៅលើផ្លូវលេខ៧KH ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់ ៕

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

    Share This Post: