ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមថែរក្សាសុខភាព! ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៧ ខែធ្នូ ធាតុអាកាសនឹងបន្តចុះត្រជាក់ក្នុងកម្រិតពី១៦-១៨ អង្សាសេនៅតាមតំបន់មួយចំនួន

    BY Khmernote Media December 20, 2022
    សូមថែរក្សាសុខភាព! ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៧ ខែធ្នូ ធាតុអាកាសនឹងបន្តចុះត្រជាក់ក្នុងកម្រិតពី១៦-១៨ អង្សាសេនៅតាមតំបន់មួយចំនួន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖

    នៅក្នុងមួយសប្ដាហ៍ខាងមុខនេះប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន) និងខ្យល់ មូសុងឦសាន្តក្នុងកម្រិតមធ្យម ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១-តំបន់ទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C
    – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
    – អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ។

    ២-តំបន់ខ្ពង់រាប៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C
    – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
    – អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៧-១៨ °C ។

    ៣-តំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
    -សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
    – អាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម ។

    អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាននិងយកចិត្តទុកដាក់ថែរក្សា សុខភាពចំពោះស្ថានភាពធាតុអាកាសដែលនៅបន្តចុះត្រជាក់ ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: