ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ប្រកាសជ្រើសរើសកុមារីអាយុចាប់ពី ៨ទៅ១៨ ឆ្នាំ ចូលរួមកម្មវិធី Technovation កម្ពុជា ២០២៣

    BY Khmernote Media December 21, 2022
    ក្រសួងអប់រំ ប្រកាសជ្រើសរើសកុមារីអាយុចាប់ពី ៨ទៅ១៨ ឆ្នាំ ចូលរួមកម្មវិធី Technovation កម្ពុជា ២០២៣

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសកុមារី ចូលរួមកម្មវិធី Technovation កម្ពុជា ២០២៣។

    Technovation គឺជាកម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់អន្តរជាតិមួយដែលផ្តល់ឱកាសឲ្យក្មេងស្រីដែលមានអាយុចាប់ពី ៨ ទៅ១៨ ឆ្នាំ ទទួលបានបទពិសោធន៍ទាក់ទងនឹងបចេ្ចកវិទ្យា និងសហគ្រិនភាពដោយបម្លែងគំនិតអាជីវកម្មរបស់ពួកគាត់ទៅជាកម្មវិធីទូរស័ព្ទដៃដែលអាចដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគាត់បាន។

    កម្មវិធីប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ច Technovation កម្ពុជា២០២៣ (Technovation Cambodia 2023) នឹងប្រព្រឹត្តទៅចាប់ពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែសីហា ឆ្នាំ២០២៣ ឆ្លើយតបទៅនឹងវិបត្តិ កូវីដ-១៩ ក៏ដូចបរិបទនៃការអប់រំបែបឌីជីថល ការវគ្គបណ្តុះបណ្តាល១២សប្តាហ៍នឹងប្រព្រឹត្តទៅតាមប្រព័ន្ធ អនឡាញ ចាប់ផ្តើមពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ លើជំនាញសរសេរកូដបង្កើតកម្មវិធីទូរសព្ទដៃ និង សហគ្រិនភាព ដោយផ្ដោតសំខាន់លើមុខវិជ្ជា៖ Ideation, coding, Entrepreneurship, Pitching និង Artificial Intelligence (AI) បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលតម្រូវឲ្យក្រុមកុមារីផ្ញើកម្មវិធីទូរសព្ទដៃដែល បានអភិវឌ្ឍ គម្រោងអាជីវកម្ម និងវីដេអូខ្លី ទៅក្នុងគេហទំព័រ Technovation Global ដើម្បីចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។

    – សូមចុះឈ្មោះនៅទីនេះ៖ https://my.technovationchallenge.org/signup
    – កម្មវិធីចាប់ផ្តើមពី ៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ៕

    ប្រភព៖ MoEYS Cambodia

    Share This Post: