ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តព្រះសីហនុ បញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទ ក្នុងអំឡុងពេលពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវខេត្តលេខ១៤៦បេ “វិថីសម្តេចព្រះសង្ឈរាជ ទេពវង្ស” និងផ្លូវខេត្តលេខ១៤៨ “តិរវិថីសម្តេចតេជោហ៊ុន សែន”

    BY Khmernote Media December 21, 2022
    រដ្ឋបាលខេត្តព្រះសីហនុ បញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទ ក្នុងអំឡុងពេលពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវខេត្តលេខ១៤៦បេ “វិថីសម្តេចព្រះសង្ឈរាជ ទេពវង្ស” និងផ្លូវខេត្តលេខ១៤៨ “តិរវិថីសម្តេចតេជោហ៊ុន សែន”

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងអំឡុងពេលពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវខេត្តលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឈរាជ ទេពវង្ស) និងផ្លូវខេត្តលេខ១៤៨ (តិរវិថីសម្តេចតេជោហ៊ុន សែន) ។

    ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវខេត្តលេខ ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) និងផ្លូវខេត្តលេខ១៤៨ (តិរវិថីសម្តេចតេជោហ៊ុន សែន ) នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី ន ព្រះរាជាណាចក្រកម្ពុជា។

    ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ នឹងបញ្ចៀសចរាចរចំពោះយានយន្ត គ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) និងផ្អាកការដ្ឋានសំណង់ ការកាយយក អាចម៌ដី ការដឹកជញ្ជូនដី នៅតាមបណ្ដោយផ្លូវខេត្តលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៥៖០០ នាទីព្រឹក រហូតដល់ចប់កម្មវិធី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើ។

    ផុតរយៈពេលនៃការហាមឃាត់ជាបណ្តោះអាសន្ននេះ រដ្ឋបាលខេត្តព្រះសីហនុនឹងបើចរាចរជាធម្មតាឡើងវិញ។ ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលស្រុក ព្រៃនប់ ស្រុកស្ទឹងហាវ និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តតាម ខ្លឹមសារខាងលើឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ៕

    ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    Share This Post: