ព័ត៌មានជាតិ
ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា វិដេអូដែលបានចែកចាយតាមបណ្តាញសង្គម ពីសកម្មភាពនារីម្នាក់កំពុងជិះម៉ូតូ ត្រូវមន្ត្រីចរាចរណ៍ស្ទាក់ចាប់ គឺជាសកម្មភាពសមត្ថកិច្ចនៅបរទេស
BY Khmernote Media
December 21, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីបញ្ជាក់ព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹង បុគ្គលមួយចំនួន បានធ្វើការចែកចាយតាមបណ្តាញសង្គមនានា ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំថា ជាសកម្មភាពរបស់មន្ត្រីចរាចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា តាមពិតជាក់ស្តែង សកម្មភាពនេះ គឺជាសកម្មភាពសមត្ថកិច្ចនៅបរទេស មិនមែននៅកម្ពុជានោះទេ ៕


