ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គួរឱ្យសោកស្តាយ! គ្រាន់តែក្នុងរយៈពេល៥ថ្ងៃ សត្វផ្សោតចំនួនពីរក្បាលបានបាត់បង់ជីវិតពីទន្លេមេគង្គ

    BY Naren December 23, 2022
    គួរឱ្យសោកស្តាយ! គ្រាន់តែក្នុងរយៈពេល៥ថ្ងៃ សត្វផ្សោតចំនួនពីរក្បាលបានបាត់បង់ជីវិតពីទន្លេមេគង្គ

    អង្គការWWF បានឱ្យដឹងថា គ្រាន់តែក្នុងរយៈពេល៥ថ្ងៃ សត្វផ្សោតចំនួនពីរក្បាលបានបាត់បង់ជីវិតពីទន្លេមេគង្គ។ ក្នុងនោះ ​​សត្វផ្សោតញីពេញវ័យមួយក្បាលត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងឃុំកោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ហើយសាកសពសត្វផ្សោតឈ្មោលពេញវ័យមួយក្បាលទៀតត្រូវបានប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ សត្វផ្សោតពេញវ័ញទាំងពីរក្បាលនេះស្លាប់ដោយសារជាប់នឹងមងនេសាទ។

    ក្នុងឆ្នាំ២០២២នេះ សត្វផ្សោតបានស្លាប់សរុបចំនួនដប់ក្បាល (គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២)។ ប្រឈមនឹងស្ថានការណ៍ដ៏គួរ​ឲ្យ​ព្រួយបារម្ភ​នេះ អង្គការWWF សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មេត្តារៀបចំដាក់ចេញនូវវិធានការសមស្របបន្ទាន់ ដើម្បីបញ្ឈប់កុំឲ្យសត្វផ្សោតរងគ្រោះថ្នាក់ស្លាប់បន្តទៀតដោយសារការនេសាទខុសច្បាប់ដោយការប្រើមងនេសាទ និងឧបករណ៍ឆក់ ដែលកំពុងត្រូវបានប្រព្រឹត្តនៅក្នុងតំបន់អភិរក្សសត្វផ្សោត៕

    ប្រភព៖ WWF

    Share This Post: