ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្អូនស្រីម្នាក់មកពីវិទ្យាល័យហ៊ុន សែន វាលរេញ មានជីវភាពខ្សត់ខ្សោយ ប៉ុន្ដែនៅតែប្រឹងប្រែងរៀនសូត្រ ទទួលបានលទ្ធផលនិទ្ទេស A

    BY Khmernote Media December 24, 2022
    ប្អូនស្រីម្នាក់មកពីវិទ្យាល័យហ៊ុន សែន វាលរេញ មានជីវភាពខ្សត់ខ្សោយ ប៉ុន្ដែនៅតែប្រឹងប្រែងរៀនសូត្រ ទទួលបានលទ្ធផលនិទ្ទេស A

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ យោងតាមការបង្ហោះពីគណនីហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានឱ្យដឹងថា ប្អូនស្រីម្នាក់ ដែលជីវភាពរស់នៅខ្សត់ខ្សោយ ប្រឡងជាប់និទ្ទេស A ប្អូនស្រី ភាព ស្រីណាត់ លេខតុ ១១៣ ជាសិស្សនៅវិទ្យាល័យហ៊ុន សែន វាលរេញ ជាកូនអ្នកក្រីក្រ មានជីវភាពខ្វះមុខខ្វះក្រោយ ប៉ុន្ដែប្អូននៅតែបន្ដប្រឹងប្រែងរៀនសូត្រ និងទទួលបានលទ្ធផល និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ នេះ។ សង្ឃឹមថា នឹងមានសប្បុរសជន បានឃើញ និងជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់ប្អូនស្រី ចំពោះការខិតខំនេះ។

    សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុបានឱ្យដឹងថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី០៥ ខែធ្នូ២០២២ ឆ្នាំសិក្សា (២០២១-២០២២ )ខេត្តព្រះសីហនុ មានបេក្ខជនប្រឡងចំនួន៖ ១.៦៩៤នាក់ ស្រី ៩០២នាក់ ប្រឡងជាប់ជាស្ថាពរចំនួន ១.៣៦៤នាក់ ស្រី ៧៥៩នាក់។ ក្នុងនោះប្រឡងជាប់គិតជាមធ្យម ភាគ ៨០.៥២ភាគរយ ស្រី ៨៤.១៥ភាគរយ។ សិស្សប្រឡងជាប់ និទ្ទេស A ចំនួន ២១នាក់ ស្រី១៣នាក់ និទ្ទេស B ចំនួន ១១៦នាក់ ស្រី៧៧នាក់ និទ្ទេស C ៣២៥នាក់ ស្រី ១៨៤នាក់ និទ្ទេស D ៤៩៦នាក់ ស្រី ២៧៥នាក់ និងនិទ្ទេស E ចំនួន ៤០៦នាក់ ស្រី ២១០នាក់ ៕

    ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

    Share This Post: