ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីអគ្គិភ័យ លេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ខូចខាតផ្ទះអស់ ១ខ្នង និងរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន ៣ល្វែងទៀត ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត សង្កាត់បឹងសាឡាង

    BY Khmernote Media December 26, 2022
    ករណីអគ្គិភ័យ លេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ខូចខាតផ្ទះអស់ ១ខ្នង និងរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន ៣ល្វែងទៀត ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត សង្កាត់បឹងសាឡាង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គិភ័យ បានឆាបឆេះ មួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីយប់រំលងអធ្រាត្រ ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដែលសិ្ថតនៅចំណុចផ្ទះលេខ១៧១ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្រុម៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ នឹងធ្វើឲ្យខូចខាតផ្ទះអស់ ០១ខ្នងទាំងស្រុង ឈើប្រក់សង្ក័សី ទំហំ ០៨ម៉ែត្រ x ២៥ម៉ែត្រ និងបានរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន ០៣ល្វែង។

    នៅវេលាម៉ោង ៤និង០០នាទីទៀបភ្លឺនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ ៤២ឡាន ស្មើរនឹង ១៦៨ម៉ែត្រគូប និងរថយន្តជំនួយមកពីរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប៕

    ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

    Share This Post: