ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងជួបសិស្សនិទ្ទេសA នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣

    BY Naren December 26, 2022
    សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងជួបសិស្សនិទ្ទេសA នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានអះអាងថា សម្ដេចនឹងជួបសំណេះសំណាលជាមួយ សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ចំនួន ១០៤៩ នាក់ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។ សម្តេចបានថ្លែងបែបនេះក្នុងឱកាសសម្តេច បានអញ្ជើញជាអធិបតីបើកការដ្ឋានកែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

    លទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ បានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២៤៥០ នាក់៕

    Share This Post: