ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាចំនួន ១០លានរៀល លើកទឹកចិត្តដល់លោកស្រី ហែម ស៊ីណាត ជាបេក្ខជនអាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់បាក់ឌុប

    BY Khmernote Media December 26, 2022
    សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាចំនួន ១០លានរៀល លើកទឹកចិត្តដល់លោកស្រី ហែម ស៊ីណាត ជាបេក្ខជនអាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់បាក់ឌុប

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មុននេះបន្តិច បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកា ១០លានរៀល ដើម្បីលើកទឹកចិត្តដល់លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ជាបេក្ខជនអាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់ សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២។

    ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ “ដើម្បីលើកទឹកចិត្តដល់ការរៀនពេញមួយ ជិវិតខ្ញុំសូមចូលរួមឧបត្ថម្ភដល់ប្អូនស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំដែលបានចូលប្រឡងបាក់ឌុបហើយធ្លាក់ នូវថវិកាចំនួន ១០លានរៀល។ ជូនពរប្អូនស្រីប្រឡងជាប់នៅឆ្នា២០២៣ ខាងមុខ៕ ”

    ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

    Share This Post: