លម្អិតករណីអគ្គិភ័យមួយកន្លែង ឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ ៣លែ្វង ស្ថិតនៅតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់បឹងសាឡាង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ០២៖៣០នាទីយប់ ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅតាមបណ្តោយផ្លូវមុន្នីរ៉េត ផ្ទះលេខ១៧១ ក្រុម៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ហ៊ួត មុំ ភេទ ស្រី អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ឈើបាឡែត។

+ មូលហេតុ: កំពុងបន្តការស្រាវជ្រាវ ។
– ប្រភេទសំណង់: ឈើប្រក់សង័្កសីទំហំ ០៨x២៥ ម៉ែត្រ ។
– ខូចខាតសម្ភារៈ ឆេះផ្ទះអស់ចនួន ០១ ខ្នង នឹងបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន០៣លែ្វង ជាមួយនឹងរថយន្តតាកូម៉ាចំនួនមួយគ្រឿងផងដែរ។
– ស្លាប់មនុស្ស : គ្មាន ។
– របួសមនុស្ស: គ្មាន ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ២១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤២ រថយន្ត ស្មើរនឹង ១៦៨ ម៉ែត្រគូប។
– រថយន្តជំនួយអន្តរាគមន៍៖
រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើរនឹង ០៦ ម៉ែត្រគូប ។
– ពន្លត់ចប់៖ នៅវេលាម៉ោង ០៤៖០០ នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ៕










ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ