ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមថែរក្សាសុខភាព! ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៣ ខែមករា ធាតុអាកាសនៅតែបន្តចុះត្រជាក់ ជាពិសេសនៅតាមបណ្ដាខេត្តចំនួន ៤នេះ នឹងចុះត្រជាក់ខ្លាំងដល់ ១៥អង្សាសេ

    BY Khmernote Media December 27, 2022
    សូមថែរក្សាសុខភាព! ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៣ ខែមករា ធាតុអាកាសនៅតែបន្តចុះត្រជាក់  ជាពិសេសនៅតាមបណ្ដាខេត្តចំនួន ៤នេះ នឹងចុះត្រជាក់ខ្លាំងដល់ ១៥អង្សាសេ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា៖

    ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន)នៅក្នុងកម្រិតបង្គួរ និងខ្យល់ មូសុងឦសាន្តក្នុងកម្រិតមធ្យម ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

    ១-តំបន់ទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C
    – សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C
    – ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម ។

    ២-តំបន់ខ្ពង់រាប៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៥-១៩ °C
    – សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C
    – ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ ។ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៥-១៧°C នាពេលព្រឹកនិងយប់ ។

    ៣-តំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
    – សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
    – អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាននិងយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ព្រមទាំងថែរក្សាសុខភាពចំពោះស្ថានភាពធាតុអាកាស ដែលនៅតែបន្តចុះត្រជាក់ ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: