ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់វាលស្បូវ ជូនដំណឹងដល់ពលរដ្ឋអាចមកពិនិត្យសុខភាពភ្នែក ដោយឥតគិតថ្លៃរយៈពេល ៣ថ្ងៃ នៅសាលាបឋមសិក្សាច្បារអំពៅទី១
BY Khmernote Media
December 27, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលសង្កាត់វាលស្បូវ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋអោយបានឱ្យជ្រាបថា មូលនិធិហ្វ្រេដហូឡូកម្ពុជា បានចុះមកពិនិត្យសុខភាពភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃអង្គារទី២៧ ដល់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលាបឋមសិក្សាច្បារអំពៅទី១។

ដោយកំណត់យកចំនួន ២៥០នាក់ ក្នុង ១ថ្ងៃ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន សូមអរគុណ ៕

ប្រភព៖ រដ្ឋបាលសង្កាត់វាលស្បូវ