អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីប្រគល់ម៉ូតូ Honda Beat ឆ្នាំ២០២៣ ជូនដល់សិស្សប្រលងជាប់បាក់ឌុបនិទ្ទេសA ចំនួន ២២រូប
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាល ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ម៉ូតូ Honda Beat ឆ្នាំ២០២៣ ជូនដល់សិស្សប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសAចំនួន២២ រូប និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ដែលរៀបចំធ្វើឡើងនៅក្នុងបរិមានសាលាខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ បេក្ខជនប្រឡងមានចំនួន ៤.១០២នាក់ ស្រី ២.២៦៤នាក់ បេក្ខជនទទួលបាននិទ្ទេសA ចំនួន ២២នាក់ ស្រី ១៦នាក់ និទ្ទេសB ចំនួន ២១៧នាក់ ស្រី ១៣៨នាក់ និទ្ទេសC ចំនួន ៧៨២នាក់ ស្រី ៥០២នាក់ និទ្ទេសD ចំនួន ១.២៤៤នាក់ ស្រី ៧៥៤នាក់ និងនិទ្ទេសE ចំនួន ១.២២៦នាក់ ស្រី ៦២៧នាក់ ។
ឯកឧត្តមវ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ ក៏បានប្រកាសផ្ដល់ជូនរង្វាន់ម៉ូតូថ្មីម្នាក់មួយ១គ្រឿង( HONDA BEAT )ជូនដល់សិស្ស និទ្ទេស A ២២រូប ដើម្បីជាការលើកទឹកចិត្តផងដែរ ៕












ប្រភព៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ