ព័ត៌មានជាតិ
អបអរសាទរ! ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង ទទួលបានជាផ្លូវការនូវវិញ្ញាបនបត្របំបែកឯកទត្តកម្មពិភពលោក Guinness World Records
BY Naren
December 28, 2022
(បាត់ដំបង)៖ ពិធីប្រគល់ និងទទួលនូវវិញ្ញាបនបត្របំបែកឯកទត្តកម្មពិភពលោក Guinness World Records របស់អង្គការហ្វារពន្លឺសិល្បៈ បានធ្វើឡើងនៅថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

អង្គការហ្វារពន្លឺសិល្បៈ បានបំបែកឯកទគ្គកម្មពិភពលោក Guinness World Records តាមរយៈការសម្តែងសៀក រយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដោយមិនមានការឈប់សម្រាក។ នេះជាកំណត់ត្រានៃការសម្តែងសៀកដ៏យូរជាងគេលើពិភពលោក ដោយមានសិល្បករចូលរួមសម្តែងប្រមាណ ៩០នាក់ ដោយការសម្ដែងនេះប្រព្រឹត្តទៅកាលពីឆ្នាំ២០២១កន្លងទៅនេះ៕








ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង