ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីអគ្គិភ័យឆាបឆេះអគារកាស៊ីណូ Grand Diamond City នៅក្រុងប៉ោយប៉ែតយ៉ាងសន្ធោសន្ធៅ ខណៈពេលនេះមិនទាន់រលត់ជាស្ថាពរនៅឡើយទេ

    BY Khmernote Media December 29, 2022
    ករណីអគ្គិភ័យឆាបឆេះអគារកាស៊ីណូ Grand Diamond City នៅក្រុងប៉ោយប៉ែតយ៉ាងសន្ធោសន្ធៅ ខណៈពេលនេះមិនទាន់រលត់ជាស្ថាពរនៅឡើយទេ

    ខេត្តបន្ទាយមានជ័យ៖ (ព័ត៌មានបឋម) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មកទល់នឹងម៉ោង ០៧៖០០ នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ ករណីអគ្គិភ័យឆាបឆេះអគារកាស៊ីណូ Grand Diamond City ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅមិនទាន់រលត់ជាស្ថាពរនៅឡើយទេ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ កំពុងតែជួយអន្តរាគមន៍ពន្លត់យ៉ាងយកចិត្តទុកជាមួយភាគីខាងប្រទេសថៃដែលជាប់ព្រំដែនជាមួយភាគីប្រទេសកម្ពុជាផងដែរ។ សូមរងចាំព័ត៌មានលម្អិតនៅពេលក្រោយ!

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: