ព័ត៌មានជាតិ
មកទល់ពេលនេះក្រុមរុករកបានរកឃើញអ្នកបាត់បង់ជីវិតដោយសារអគ្គិភ័យ នៅកាស៉ីណូ Grand city Diamond ស្ថិតក្នុងក្រុងប៉ោយប៉ែត កើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់
BY Khmernote Media
December 30, 2022
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានឱ្យដឹងថា ចាប់ពីម៉ោង ៧៖០០នាទី ព្រឹកថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រតិបត្តិការុករក និងសង្គ្រោះរបស់កម្ពុជា បានពិភាក្សាគ្នាជាមួយក្រុមសង្គ្រោះរបស់ថៃ ចាប់ផ្តើមបន្តកិច្ចប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះ ដោយសារអគ្គិភ័យ នៅកាស៉ីណូ Grand CITY Diamond ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមរុករកបានរកឃើញអ្នកស្លាប់កើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់ ៕








