ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន សម្រេចដកតំណែងអភិបាលរងខេត្តកែប ដែលប្រព្រឹត្តអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ
BY Khmernote Media
December 31, 2022
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន សម្រេចដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់ ក្នុងពិធីជប់លៀងមួយនៃការឡើងកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តនេះកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

រាជរដ្ឋាភិបាលកម្ពុជា សម្រេច បញ្ចប់មុខតំណែងលោក ភូ លិ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលខេត្តកែប។ បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
ការដកតំណែងនេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕

