ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តសៀមរាប ទទួលភ្ញៀវទេសចរជាង ៣៣ម៉ឺននាក់ ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២២ ចូល២០២៣

    BY Khmernote Media January 1, 2023
    ខេត្តសៀមរាប ទទួលភ្ញៀវទេសចរជាង ៣៣ម៉ឺននាក់ ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២២ ចូល២០២៣

    AKP ភ្នំពេញ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ –មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នៅឱកាសឆ្លងសកលឆ្នាំ២០២២ ចូល២០២៣ មានចំនួនប្រមាណ ៣៣៧ ៧៦៩នាក់ ដោយក្នុងនោះភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣៣០ ០០០ នាក់ និងទេសចរបរទេសផ្ទៃក្នុង មានចំនួនប្រមាណ ៧ ៧៦៩ នាក់។ នេះជាលើកដំបូងហើយដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញដើរកម្សាន្តច្រើនបែបនេះ បន្ទាប់ពីស្ថានភាពកូវីដ-១៩ មានភាពធូរស្រាល៕

    រូបថត៖ ឃុត សៅ
    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: