ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់លម្អិតករណីក្រុមអ្នកក្លាហានប្រើកាំបិតដងវែង ដែកទីប វាយអ្នកដទៃ

    BY Khmernote Media January 4, 2023
    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់លម្អិតករណីក្រុមអ្នកក្លាហានប្រើកាំបិតដងវែង ដែកទីប វាយអ្នកដទៃ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៤៖៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីយកកាំបិតដងវែងដែកទីប និងមួកសុវត្ថិភាពវាយអ្នកដទៃ នៅចំណុចភូមិដំណាក់ធំ១ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់រួមមាន៖
    ១- ឈ្មោះ រុំលី សៃនី ភេទប្រុស មុខរបរ បុគ្គលិកហាងខារ៉ាអូខេ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២
    ២- ឈ្មោះ ម៉េង សុខហេង ភេទប្រុស មុខរបរ នៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២
    ៣- ឈ្មោះ រុំ លី សុខសាន្ត ភេទប្រុស មុខរបរ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២។

    ជនរងគ្រោះចំនួន០៥នាក់រួមមាន៖
    ១- ឈ្មោះ ដេត បញ្ញា ភេទប្រុស មុខរបរ អ្នកដឹងជញ្ជូន ស្នាក់នៅ ផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
    ២- ឈ្មោះ លឹម សុខបញ្ញា ភេទស្រី មុខរបរ បុគ្គលិក ហាង ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ
    ៣- ឈ្មោះ រិន សិលា ភេទស្រី មុខរបរ បុគ្គលិកហាង ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២
    ៤- បៀន ស្រីឆាយ ភេទស្រី មុខរបរ បុគ្គលិកហាង ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២
    ៥- ឈ្មោះ បុល សុខធៀង ភេទស្រី មុខរបរ បុគ្គលិកហាង ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២។

    សម្ភារដកហូតរួមមាន៖ កាំបិតវែង ចំនួន១, ដេកទីប ចំនួន១ និងមួកសុវត្ថិភាព ចំនួន១។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: