ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រួសរាន់ឡើង! សាកលវិទ្យាល័យភូមិន្ទកសិកម្ម ផ្ដល់ជូនអាហារូបករណ៍រយៈពេល ៤ឆ្នាំពេញ ដល់សិស្សនិទ្ទេស A ឱ្យចូលសិក្សាដោយឥតគិតថ្លៃ

    BY Khmernote Media January 4, 2023
    រួសរាន់ឡើង! សាកលវិទ្យាល័យភូមិន្ទកសិកម្ម ផ្ដល់ជូនអាហារូបករណ៍រយៈពេល ៤ឆ្នាំពេញ ដល់សិស្សនិទ្ទេស A ឱ្យចូលសិក្សាដោយឥតគិតថ្លៃ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានចេញជូនដំណឹង ស្ដីពី ការផ្ដល់ជូនអាហារូបករណ៍រយៈពេល ៤ឆ្នាំពេញ ដល់សិស្សនិទ្ទេស A ឱ្យចូលសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

    សាកលវិទ្យាល័យភូមិន្ទកសិកម្មមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ក្មួយៗសិស្សានុសិស្ស និង អាណាព្យាបាលសិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ នេះ ឱ្យបាន ជ្រាបថា សាកលវិទ្យាល័យភូមិន្ទកសិកម្មសូមផ្ដល់ជូនអាហារូបករណ៍ដល់សិស្សនិទ្ទេស A គ្រប់រូប ឱ្យចូលសិក្សា នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងទទួលបានការឧបត្ថម្ភគាំទ្រផ្សេងៗ ដូចខាងក្រោម៖

    – ទទួលបានការសិក្សារយៈពេល៤ឆ្នាំពេញ លើមុខជំនាញណាមួយដែលចង់សិក្សា ដោយឥតគិតថ្លៃ
    – ទទួលបានការស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ដោយឥតគិតថ្លៃ រយៈពេល៤ឆ្នាំ
    – ទទួលបានជំនួយឧបត្ថម្ភបន្ថែម សម្រាប់ការស្នាក់នៅ ក្នុងរយៈពេលសិក្សាថ្នាក់បរិញ្ញាបត្រ៤ឆ្នាំ
    – សាកលវិទ្យាល័យនឹងជួយរកការងារធ្វើក្រៅម៉ោងសិក្សាជូននិស្សិត ប្រសិនត្រូវការ
    – ទទួលបានឱកាសហាត់ការនៅកសិដ្ឋាន ឬ ក្រុមហ៊ុនទាំងក្នុងស្រុក និងនៅបរទេស ក្នុងពេលសិក្សា
    – សាកលវិទ្យាល័យនឹងជួយសម្រួលរកការងារធ្វើជូន ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ
    – ករណីការសិក្សាថ្នាក់បរិញ្ញាបានទទួលចំណាត់ថ្នាក់ល្អ សាកលវិទ្យាល័យនឹងជួយរកអាហារូបករណ៍ បន្តការសិក្សាថ្នាក់បរិញ្ញាជាន់ខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឬ សាកលវិទ្យាល័យដៃគូ នៅ បរទេស ។

    អាស្រ័យហេតុនេះ សូមក្មួយៗសិស្សានុសិស្ស និងអាណាព្យាបាលសិស្សានុសិស្សដែល ជាប់មធ្យមសិក្សាទុតិយភូមិ និទ្ទេស A ទាំងអស់ជ្រាបជាព័ត៌មាន ។ បានប្រឡង សូមអញ្ជើញមកកាន់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីទទួលព័ត៌មានបន្ថែម ឬ ទាក់ទងមកលោក បណ្ឌិត ហួន ថាវរៈ សាកលវិទ្យាធិការរង (ទូរស័ព្ទនិងតេលេក្រាម ០១៧ ៣៨១ ០៨០) លោក ពេជ្រ សំណាង នាយករងផ្នែកថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ទូរស័ព្ទនិងតេលេក្រាម ០១១ ៤៤៣ ០៧១) និង លោក ពិន ធីរ៉ា (ទូរស័ព្ទ និងតេលេក្រាម ០១៥ ៥៥១ ៥៥៦) ប្រធានការិយាល័យសហប្រតិបត្តិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ៕

    ប្រភព៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA – Royal University of Agriculture

    Share This Post: