ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ដំឡើងប្រាក់កម្រៃប្រចាំខែជូន “មន្ត្រីជាប់កិច្ចសន្យា” ពីចំនួន ៦៧០,០០០ រៀល ទៅ ៧១០,០០០ រៀល

    BY Khmernote Media January 5, 2023
    រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ដំឡើងប្រាក់កម្រៃប្រចាំខែជូន “មន្ត្រីជាប់កិច្ចសន្យា” ពីចំនួន ៦៧០,០០០ រៀល ទៅ ៧១០,០០០ រៀល

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យស្ដីពី ការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ដ្រីជាប់កិច្ចសន្យាពីចំនួន ៦៧០ ០០០ រៀល ទៅ ៧១០ ០០០ រៀល។

    រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៦៧០ ០០០ (ប្រាំមួយសែនប្រាំពីរម៉ឺន) រៀល ទៅ ៧១០ ០០០ (ប្រាំពីរសែនមួយម៉ឺន) រៀល។ ការដំឡើងប្រាក់កម្រៃប្រចាំខែដូចកំណត់ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ។

    ការដំឡើងប្រាក់កម្រៃដូចមានកំណត់ក្នុងមាត្រា១ខាងលើ ត្រូវអនុវត្តចំពោះមន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យ លេខ២៦ អនក្រ.បក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ៕

    ប្រភព៖ MoEYS Cambodia

    Share This Post: