ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ នឹងរៀបចំពិធីការប្រកួតបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣

    BY Khmernote Media January 6, 2023
    គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ នឹងរៀបចំពិធីការប្រកួតបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ UYFC Soccer League នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC SOCCER LEAGUE) ស្តីពីការរៀបចំពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣។

    គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE មានកិត្តិយសសូមជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា អ្នកសារព័ត៌មាន និងសាធារណជន ទាំងអស់មេត្តាជ្រាបថា៖

    គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ នឹងរៀបចំពិធីបើកការប្រកួតបាល់ ទាត់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ម៉ោង១៥ និង០០ នាទីរសៀលតទៅ នៅកីឡដ្ឋានស្មាត អ អេស អិន (Smart RSN Stadium) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ នៅក្នុងដំណើរការរៀបចំពិធីបើកការប្រកួតទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នឹងមានការ ដង្ហែក្បួនព្យុហយាត្រាកីឡាករ កីឡាការិនី និងមានការសម្ដែងសិល្បៈរបស់សិល្បករ សិល្បការិនីល្បីៗ មានដូចជាលោក ហ្សូណូ ,លោក សាយ និងអ្នកនាង សុគន្ធ នីសា ជូនទស្សនាកំសាន្តផងដែរ។

    សេចក្តីដូចបានជម្រាបជូនខាងលើនេះ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា អ្នកសារព័ត៌មាន និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមគោរពអញ្ជើញចូលរួមទស្សនា និងយកពត៌មានឱ្យ បានច្រើនកុះករក្នុងកម្មវិធីខាងលើនេះ ឬអាចតាមដានទស្សនាការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ BTV និងចូលរួម ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នេះ ៕

    ប្រភព៖ UYFC Soccer League

    Share This Post: