ឱកាស! រាជរដ្ឋាភិបាល ផ្ដល់ការអនុញ្ញាតឱ្យជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលចំនួន ៣,៨៦៣នាក់ សម្រាប់ឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដី ស្ដីពីគោលការណ៍ប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យ និងគ្រូបង្រៀនប្រភេទផ្សេងទៀត ជូនរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន សម្រាប់ឆ្នាំ២០២៣។

យោងតាមលិខិតរបស់រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានយល់ព្រមផ្ដល់ជាគោលការណ៍ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលចំនួន ៣,៨៦៣នាក់, មន្ត្រីជាប់កិច្ចសន្យាចំនួន ១៧,០២៤នាក់, មន្ត្រីឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រ ជាប់កិច្ចសន្យាចំនួន២៥០នាក់, គ្រូបង្រៀនពុទ្ធិកសិក្សាជាប់កិច្ចសន្យាចំនួន ១,៤៦២អង្គ/នាក់, គណៈគ្រប់គ្រងពុទ្ធិកសិក្សាចំនួន ៣៥២អង្គ/នាក់, គ្រូបង្រៀនជាប់កិច្ចសន្យា ចំណេះដឹងទូទៅចំនួន ៩,៨៩៦នាក់, គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាមចំនួន ១៧៨នាក់, គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២,៤៧២នាក់, គ្រូបង្រៀនពីរថ្នាក់ពីរពេល (២វេន)ចំនួន ១១,៦៧១នាក់, គ្រូបង្រៀនថ្នាក់គួបពីរចំនួន ២,៥៩៨នាក់ និងគ្រូបង្រៀនថ្នាក់គួបបី ចំនួន ១២០នាក់ សម្រាប់ឆ្នាំ២០២៣៕



