ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១៧ ខែមករា កម្ពុជាអាចមានភ្លៀងធ្លាក់ ខណៈធាតុអាកាសអាចចុះត្រជាក់នាពេលព្រឹក
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា៖

ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១-តំបន់ទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។
២-តំបន់ខ្ពង់រាប៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ។ ខណ:ធាតុអាកាសអាចចុះត្រជាក់ ក្នុងកម្រិតខ្សោយនាពេលព្រឹក ។
៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology