ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តដឹកកម្មកររោងចក្រ ក្រឡាប់ផ្ងារជើង ដោយសារបើកវ៉ាជែងរថយន្ដសណ្ដោងរ៉ឺម៉ក បង្កឱ្យរងរបួសធ្ងន់ស្រាលមនុស្ស ៦នាក់

    BY Khmernote Media January 10, 2023
    រថយន្តដឹកកម្មកររោងចក្រ ក្រឡាប់ផ្ងារជើង ដោយសារបើកវ៉ាជែងរថយន្ដសណ្ដោងរ៉ឺម៉ក បង្កឱ្យរងរបួសធ្ងន់ស្រាលមនុស្ស ៦នាក់

    ខេត្តកំពង់ស្ពឺ​៖ (ព័ត៌មានបឋម) យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅផ្លូវជាតិលេខ៥១ ស្រុកឧដុង្គ វេលាម៉ោង ០៦ និង ២០ នាទី មានរថយន្តដឹកកម្មកររោងចក្រ ម៉ាកហាន់ដាយ ពណ៌ស ដឹកកម្មករ កម្មការិនី ៦៥ នាក់ ស្រី ៦០ បានក្រឡាប់នៅលើផ្លូវជាតិលេខ ៥១ នៅចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច បណ្តាលអោយរបួសមនុស្ស ធ្ងន់ ស្រាលចំនួន ៦ នាក់។

    មូលហេតុ សាក្សីបញ្ជាក់ថាមកពី រថយន្តបើកវ៉ាជែងមិនប្រុងប្រយ័ត្ន ដោយការបើកល្បឿនលឿន។ សមត្ថកិច្ចនគរបាលស្រុក និងជំនាញចរាចរណ៍ខេត្ដកំពង់ស្ពឺ កំពុងអន្ដរាគមន៍ជួយសម្រួល និងបញ្ជូនបងប្អូនទៅមន្ទីរពេទ្យ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post: