ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមុខងារសាធារណៈ ចេញគោលការណ៍ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅរាជធានី ខេត្ត ក្រុង ស្រុក

    BY Khmernote Media January 11, 2023
    ក្រសួងមុខងារសាធារណៈ ចេញគោលការណ៍ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅរាជធានី ខេត្ត ក្រុង ស្រុក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីគោលការណ៍ប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក សម្រាប់ឆ្នាំ២០២៣។

    បន្ទាប់ពីទទួលបានតារាងឧបសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ ស្តីពីការបែងចែក ការប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងឆ្នាំ២០២៣ ក្រសួងមុខងារសាធារណៈ ស្នើឱ្យអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ចូលរួមកិច្ចសហការអនុវត្តតាមគោលការណ៍ដែលបាន កំណត់ដូចខាងក្រោម៖

    I. ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល

    ១. ការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ស្នើឱ្យអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ជាប្រធានគណៈ កម្មការរៀបចំការប្រឡង ត្រូវសហការជាមួយតំណាងមន្ទីរមុខងារសាធារណៈ ជាអនុប្រធាន ដើម្បី កំណត់បែបបទនីតិវិធីនៃការប្រឡងប្រជែងចាប់តាំងពីដំណាក់កាលដំបូង រហូតដល់ប្រកាសលទ្ធផល។

    ២. អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ត្រូវរៀបចំការប្រឡងប្រជែងជ្រើសរើសក្នុងចំណោមសិស្ស-និស្សិត និងមន្ត្រីរាជការ ដោយធានាឱ្យមានតម្លាភាពនិងគណនេយ្យភាពខ្ពស់ផ្អែកលើគោលការណ៍គុណាធិបតេយ្យ ព្រមទាំងយកចិត្តទុកដាក់និងលើកទឹកចិត្តដល់បេក្ខភាពជាជនពិការភាពនិងជាស្ត្រី។ ដោយឡែកការ ប្រកាសលទ្ធផលប្រឡង ត្រូវរៀបចំផ្សព្វផ្សាយជាសាធារណៈយ៉ាងយូរត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣ ។

    ៣. ករណីចាំបាច់ អភិបាលរាជធានី ខេត្ត ក្រុងស្រុកអាចធ្វើសំណើសុំកិច្ចសហការមកក្រសួងមុខងារសាធារណៈ យ៉ាងយូរត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣ ដើម្បីរៀបចំការប្រឡងប្រជែងជំនួស។

    ៤. ការរៀបចំប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ត្រូវអនុវត្តតាមបែបបទលិខិតបទដ្ឋាន គតិយុត្តជាធរមាន ៕

    សូមអានសេចក្ដីជូនដំណឹងលម្អិតដូចខាងក្រោម៖

    ប្រភព៖ ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia

    Share This Post: