ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ជឺនបូរាណ ច័ន្ទបូរី ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី

    BY Khmernote Media January 11, 2023
    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ជឺនបូរាណ ច័ន្ទបូរី ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ជឺនបូរាណ ច័ន្ទបូរី ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី ។

    ព្រះមហាក្សត្រ បានត្រាស់បង្កាប់ តែងតាំងមុខតំណែងឯកឧត្តម ជឺនបូរាណ ច័ន្ទបូរី អគ្គនាយក នៃក្រុមស្រាវជ្រាវ វិភាគ និង ព្យាករណ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងជាឯកអគ្គរាជទូតតែងតាំង ប្រចាំប្រទេសណូវែលហ្សេឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។

    ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

    Share This Post: