អាយុថ្លៃណាស់! កុមារាម្នាក់ អាយុ៣ឆ្នាំ បានលេបកាក់ចូលក្នុងបំពង់អាហារអស់រយៈពេល៣ខែ ត្រូវបានក្រុមគ្រូពេទ្យសង្រ្គោះឱ្យរួចផុតគ្រោះថ្នាក់
យោងតាមការគណនីហ្វេសប៊ុករបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កុមារម្នាក់ អាយុ៣ឆ្នាំ មកពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានលេបកាក់ចូលក្នុងបំពង់អាហារអស់រយៈពេល៣ខែ និងត្រូវបានសង្រ្គោះឱ្យរួចផុតគ្រោះថ្នាក់ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) ។

កុមារា អាយុ៣ឆ្នាំ មកពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានចូលមកសង្រ្គោះបន្ទាន់ បន្ទាប់ពីបានលេបកាក់ចូលក្នុងបំពង់អាហាររយៈពេល ៣ខែ និងដោយឪពុកម្តាយពុំមានលទ្ធភាពធ្វើដំណើរ ទើបគាត់មានការយឺតយ៉ាវក្នុងការមកទទួលការព្យាបាល។
កុមាររូបនេះ ត្រូវបានជួយសង្គ្រោះជាបន្ទាន់ដោយក្រុមគ្រូពេទ្យផ្នែកថតឆ្លុះព្យាបាលជំងឺប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ដោយជោគជ័យ។
សូមជម្រាបជូនថា ជារៀងរាល់ខែមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលពិនិត្យ និងព្យាបាលកុមារជាង ៤ម៉ឺននាក់ ដោយឥតគិតថ្លៃ និងមិនមានការរើសអើង។ ដូច្នេះ ការចូលរួមបរិច្ចាគពីសំណាក់លោកអ្នកពិតជាមានតម្លៃណាស់ ក្នុងការជួយសង្រ្គោះជីវិតកុមារនៅកម្ពុជា ដែលជាអនាគតអ្នកបន្តវេនរបស់ប្រទេសជាតិ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានពីរប្រភេទគឺ ៖ (១) សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈមធ្យោបាយបរិច្ចាគ ដោយឥតគិតថ្លៃសេវា ជាមួយបណ្តាធនាគារដៃគូ ដែលរួមមានធនាគារ ABA, ACLEDA, Canadia, Chip Mong, Sathapana, Wing, Vattanac, J Trust Royal, Cambodian Public និង ភ្នាក់ងារ True Money ឬ តាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១។
#រួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា #ខ្មែរជួយខ្មែរ
សូមចូលរួមបរិច្ចាគតាមរយៈ QR code ខាងក្រោម៖
https://bit.ly/3LadoxO (តំណទៅកាន់ KH QRCODE)
https://bit.ly/3TXhBch (តំណទៅកាន់លេខគណនីធនាគារផ្សេងៗ) ៕

ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation