ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រយ័ត្នជាពិសេសអ្នករស់នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃ អាជ្ញាធរនឹងបើកទ្វារទឹកស្វ័យប្រវត្តិចំនួន ៥ ជាបណ្ដោះអាសន្ន ដើម្បីរំដោះទឹកចេញ

    BY Khmernote Media January 12, 2023
    សូមប្រយ័ត្នជាពិសេសអ្នករស់នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃ អាជ្ញាធរនឹងបើកទ្វារទឹកស្វ័យប្រវត្តិចំនួន ៥  ជាបណ្ដោះអាសន្ន ដើម្បីរំដោះទឹកចេញ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកទ្វារទឹកស្វ័យប្រវត្តិទំនប់អាងទឹកអន្លង់ជ្រៃ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។

    ដោយមានទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅផ្នែកខាងលើ ធ្វើឱ្យកម្រិតកំពស់ទឹក នៃទំនប់អាងទឹកអន្លង់ជ្រៃស្ថិតនៅ ភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលតម្រូវឱ្យអាជ្ញាធរបើកទ្វារទឹកស្វ័យប្រវត្តិ ចំនួន ៥ ជាបណ្ដោះអាសន្នដើម្បីរំដោះទឹកចេញ។

    ផ្អែកតាមស្ថានភាពនេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដោយដងស្ទឹងក្រាំងពន្លៃមេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយត្រូវរៀបចំទុក សម្ភារសំខាន់ៗនៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់ រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេ។

    ជាមួយគ្នានេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះ ខ្សែភ្លើងអគ្គិសនីដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន៕

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

    Share This Post: