ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ជា ធីរៈ ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសគុយបា
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដោយយោងតាមព្រះរាជក្រឹត្យព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ជា ធីរៈ ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសគុយបា។

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែងឯកឧត្តម ជា ធីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋគុយបា និងជាឯកអគ្គរាជទូតតែងតាំង ប្រចាំសាធារណរដ្ឋ នីការ៉ាហ្គា និងសាធារណរដ្ឋវ៉េណេស៊ុយអេឡា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាវ៉ាណា សាធារណរដ្ឋ គុយបា។
ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

