ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទីបំផុតមន្ទីរប្រឆាំងគ្រឿងញៀនសម្រេចពិន័យមន្ត្រីមួយក្រុម ក្រោយចុះអនុវត្តការងារល្មើសវិន័យ វិជ្ជាជីវៈ និងប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ

    BY Khmernote Media January 12, 2023
    ទីបំផុតមន្ទីរប្រឆាំងគ្រឿងញៀនសម្រេចពិន័យមន្ត្រីមួយក្រុម ក្រោយចុះអនុវត្តការងារល្មើសវិន័យ វិជ្ជាជីវៈ និងប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយទទួលបានព័ត៌មានផ្សព្វផ្សាយ ពីគណនី Tik Tok ឈ្មោះ សុជាតា ស្ដីពីបាតុភាពនៅ ភូមិតាងួន២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានយកចិត្ត ទុកដាក់ហើយបានចេញបទបញ្ជារស្រាវ ជ្រាវករណីនេះជាបន្ទាន់។

    មន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវហើយរកឃើញ ថា៖ មន្ត្រីការិយាល័យទី២ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុម បានចុះទៅអនុវត្តន៍វីធាន ញុះញង់ ស្របតាមនីតិវិធីច្បាប់ ដោយបានរាយការណ៍ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងមានការដឹកនាំពី សម្របសម្រួលពីលោកព្រះរាជអជ្ញារង រាជធានីភ្នំពេញ។ ប៉ុន្តែក្នុងការចុះអនុវត្តន៍ការងារ ក្រុមនេះបានប្រព្រឹត្តល្មើសវិន័យ វិជ្ជាជីវៈ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋ។

    ហេតុនេះ ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្នាននគរបាលជាតិ សម្រេច៖

    ១.ដាក់វិន័យដោយបញ្ជូនទៅអង្គភាពតម្រួតបទបញ្ជារ ដើម្បីពិចារណាកំហុស ។

    ២.ក្រុមប្រឹក្សា វិន័យនឹងពិនិត្យស្នើរសុំដាក់វិន័យជាក់ស្ដែងបន្ថែមទៀត ។

    យើងខ្ញុំសូមថ្លែងអំណរ គុណចំពោះកិច្ចសហការពីគ្រប់មជ្ឈដ្ឋានក៏ដូចជាមតិរិះគន់ស្ថាបនាពីគ្រប់បណ្ដាញ ផ្សព្វផ្សាយព័ត៌មាន ដែលកន្លងមកបានផ្ដល់ព័ត៌មានទាន់ពេលវេលាចូលរួមក្នុងការរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងចូលរួមសំអិតសំអាងដល់មន្ត្រីរបស់យើងខ្ញុំ ។ យើងខ្ញុំត្រៀមជាស្រេចរង់ចាំទទួលព័ត៌មាននិងកិច្ចសហ ការបន្តទៅទៀត ៕

    ប្រភព៖ Anti-Drug Department

    Share This Post: