ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង! បរិមាណទឹកកើនឡើងខ្លាំង បណ្តាលឱ្យទ្វារអាងទឹកអន្លង់ជ្រៃ រលាស់បើកដោយខ្លួនឯង សូមពលរដ្ឋនៅបណ្ដោយស្ទឹងកាំងពន្លៃបង្កើនប្រុងប្រយ័ត្នខ្ពស់

    BY Khmernote Media January 13, 2023
    មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង! បរិមាណទឹកកើនឡើងខ្លាំង បណ្តាលឱ្យទ្វារអាងទឹកអន្លង់ជ្រៃ រលាស់បើកដោយខ្លួនឯង សូមពលរដ្ឋនៅបណ្ដោយស្ទឹងកាំងពន្លៃបង្កើនប្រុងប្រយ័ត្នខ្ពស់

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាព ទឹកជំនន់ទឹកភ្លៀងនៅបណ្ដោយដងស្ទឹងក្រាំងពន្លៃ។

    ដោយយោងតាមការព្យាករណ៍លើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម រួចមក មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដល់សារធារណជនឲ្យបាន ជ្រាបថា៖ ដោយមានភ្លៀងធ្លាក់ច្រើនផ្នែកខាងលើដែលធ្វើអោយទ្វារទឹកនៃអាងទឹកអន្លង់ជ្រៃត្រូវបាន រលាស់បើកដោយខ្លួនឯង (Automatic) ដើម្បីបន្ថយបរិមាណទឹកក្នុងអាងទឹក។

    អាស្រ័យដូចបានជម្រាបជូនខាងលើសូមអាជ្ញាធរដែនដី ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀស វាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ។ សេចក្តីដូចបានជម្រាបជូនខាលើ សូមសម្តេច ,ឯកឧត្តម ,លោក ,លោកស្រី មេត្តាជ្រាបជា ព័ត៌មាន ដើម្បីបង្ការនូវការគ្រោះថ្នាក់ និងការពារទ្រព្យសម្បត្តិផ្សេងៗបានល្អ ៕

    ប្រភព៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង

    Share This Post: