ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មុខសញ្ញាក្មេងទំនើង ឧស្សាហ៍បង្ហោះម៉ូតូតាមផ្លូវសាធារណ: ត្រូវសមត្ថកិច្ចឃាត់បានម៉ូតូកំពុងបង្ហោះភ្លាមៗ យកមករក្សាទុក

    BY Khmernote Media January 13, 2023
    មុខសញ្ញាក្មេងទំនើង ឧស្សាហ៍បង្ហោះម៉ូតូតាមផ្លូវសាធារណ: ត្រូវសមត្ថកិច្ចឃាត់បានម៉ូតូកំពុងបង្ហោះភ្លាមៗ យកមករក្សាទុក

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា គ្រប់វិធានការត្រូវបានអនុវត្តជាប្រចាំ ដើម្បីសន្តិសុខសុវត្ថិភាពសង្គម ពិសេសការប៉ះពាល់ដល់សណ្តាប់សាធារណ: សង្គម ដែលបង្កឡើងដោយក្មេងទំនើង ក្រោមអនុសាសន៍ណែនាំ របស់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងការយកចិត្តទុកដាក់ពីសំណាក់លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម។

    នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៥៖៣០នាទី លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានបញ្ជាអោយកម្លាំងចំណុះអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលទាំង៤ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប នូវរាល់សភាពការណ៍ ដែលធ្វើអោយប៉ះពាល់ដល់ សន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សង្គម ទោះក្នុងរូបភាពណាក៏ដោយ។

    ជាក់ស្តែង នៅពេលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពុងចាម កំពុងអនុវត្តល្បាត ពិនិត្យក្នុងភូមិសាស្ត្របូរីពិភពថ្មី ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។ បានប្រទះមុខសញ្ញាក្មេងៗ ឧស្សាហ៍បង្កភាពអាណាធិបតេយ្យ (កំពុងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ)នៅចំនុចខាងលើ ភ្លាមនោះកម្លាំងល្បាត បានឃាត់បានម៉ូតូកំពុងបង្ហោះ ចំនួន០១គ្រឿង ម៉ាក៖ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GV-7575 បើកបរដោយឈ្មោះ សេង គ្រី ភេទប្រុស អាយុ ១៣ឆ្នាំ នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឌុបអ្នកជិះពីក្រោយ ឈ្មោះ យ៉ោម សបុទ្ទិស័ក្តិ ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

    ម៉ូតូខាងលើ យើងបានដកហូតមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីអោយអាណាព្យាបាល មកធានាធ្វើកិច្ចសន្យាអប់រំកូនៗ បញ្ឈប់សកម្មភាពនេះបន្តទៀត ជៀសវាងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និង សាធារណៈជន ដែលធ្វើដំណើរតាមដងផ្លូវ ៕

    ប្រភព៖ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម

    Share This Post: