ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលជលផល ប្រកាសពីការបិទការធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទឆ្នាំ២០២៣

    BY Khmernote Media January 16, 2023
    រដ្ឋបាលជលផល ប្រកាសពីការបិទការធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទឆ្នាំ២០២៣

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីជូនដំណឹងស្តីពីការបិទការនេសាទត្រីកាម៉ុង ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដែលជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង។

    តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា ៖ “រដ្ឋបាលជលផល សូមជូនដំណឹងដល់ប្រជានេសាទទាំងអស់នៅតំបន់ឆ្នេរសមុទ្រកម្ពុជាថា ចាប់ពីថ្ងៃទី១៥ ខែមករានេះ រហូតដល់ថ្ងៃទី៣១ ខែមីនា គឺជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង ឬហៅថាត្រី “ប្លាធូ” ក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះហើយ រាល់ការនេសាទត្រីប្រភេទនេះទាំងអស់ត្រូវបញ្ឈប់”

    បន្ថែមពីលើនេះ រដ្ឋបាលជលផលបានបញ្ជាក់បន្ថែមថា ការបញ្ឈប់ការធ្វើនេសាទត្រីកាម៉ុងក្នុងរយៈពេលនេះ គឺដើម្បីធានាបាននិរន្តរភាពផលស្តុកត្រីនៅក្នុងធម្មជាតិ និងអំពាវនាវប្រជានេសាទដែលប្រកបរបរនេសាទត្រីកាម៉ុង “ប្លាធូ” ទាំងអស់ សូមផ្អាកសកម្មភាពការនេសាទត្រីកាម៉ុង តាមពេលវេលាដូចមានក្នុងសេចក្តីជូនដំណឹងនេះជាកំហិត និងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹង ដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រកម្ពុជាឱ្យមាននិរន្តរភាព ៕​

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: