ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សាងសង់សម្រេចបាន ៩៣ភាគរយហើយ នៅដើមខែមេសាខាងមុខនឹងបញ្ចប់ទាំងស្រុង

    BY Khmernote Media January 16, 2023
    ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សាងសង់សម្រេចបាន ៩៣ភាគរយហើយ នៅដើមខែមេសាខាងមុខនឹងបញ្ចប់ទាំងស្រុង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចាក់បេតុងតភ្ជាប់ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប។

    ស្ពានខ្សែកាបនេះ មានប្រវែង ៦៤២ម ទទឹង ២០.៥ម មានសសរទាញខ្សែកាបចំនួន ៤ កំពស់ ៤០មធៀបនឹងកម្រាលស្ពាន។ គិតត្រឹមថ្ងៃនេះ ការដ្ឋានសាងសង់សម្រេចបាន ៩៣% នៃគម្រោង ដែលនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣នេះ។

    សូមជម្រាបថា ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ ៥។ ស្ពានថ្មីនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផ្សេងៗចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលកំពុងមានកំណើនការធ្វើចរាចរណ៍ជាប្រចាំ។ ស្ពាននេះចំណាយថវិកាសាងសង់ប្រមាណ ៣៥ លានដុល្លារ៕

    ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay