មកស្ដាប់ផ្នែកខ្លះនៃចម្លើយសារភាពចំពោះមុខសមត្ថកិច្ច ឃាតកស៊ីឈ្នួល ដែលស្ត្រីជាភរិយាឈ្មោះ សាន់ ធីតា ជួលឲ្យបញ្ចប់ជីវិតប្តីខ្លួនឯងនៅខេត្តកណ្តាល(មានវិដេអូ)
ខេត្តកណ្តាល៖ កាលពីពេលថ្មីៗនេះ មានករណីឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ ស្ដ្រីម្នាក់បានរៀបចំផែនការ ជួលឃាតកក្នុងតម្លៃ១,០០០ដុល្លារ ដើម្បីបញ្ចប់ជីវិតប្ដីខ្លួនឯង រួចយកសពទៅបោះចោលក្នុងប្រឡាយ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

យោងតាមការចុះផ្សាយរបស់ ផ្នែកខ្លះនៃចម្លើយសារភាពចំពោះមុខសមត្ថកិច្ច របស់ឈ្មោះ ធួក រ៉ាវី ឃាតកស៊ីឈ្នួល ដែលស្ត្រីជាភរិយាឈ្មោះ សាន់ ធីតាជួលឲ្យបញ្ចប់ជីវិតប្តីខ្លួនឯងនៅខេត្តកណ្តាល បានរៀបរាប់ឱ្យដឹងថា៖ ” ស្ដ្រីជាភរិយាបាននិយាយថាខ្លួនរស់នៅជាមួយប្ដីដោយទុក្ខលំបាកត្រូវប្ដីធ្វើបាបរាល់ថ្ងៃ។ ឃាតក បានបញ្ជាក់ថា ខ្លួនស្គាល់ស្ដ្រីជាភរិយា(សាន់ ធីតា)នោះ ចូល៤ ទៅ៥ខែហើយ តាមរយៈជូនក្មួយមករៀនសាឡន ក្រោយមកក៏មិនដឹងថា គាត់ បានលេខខ្ញុំមកពីណាទេ តេមកខ្ញុំ ថាប្ដីបានធ្វើបាប បងប្អូនមិនសូវត្រូវជាមួយខ្ញុំ និងប្ដីខ្ញុំ រៀបរាប់យ៉ាងវេទនាពីជីវិតរបស់គាត់ ហើយស្ដ្រីជាភរិយានិយាយថា ខ្លួនចង់សម្លាប់ប្ដីរបស់ខ្លួនចោល ដោយឱ្យតម្លៃជួល ១,០០០ដុល្លារ ពេលធ្វើការបានសម្រេច នឹងឱ្យលុយមួយចំនួនទៀតផងដែរ” ៕



ប្រភព៖ លោក Huy Bunleng News