ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីមន្ត្រីចរាចរណ៍ផាកពិន័យរថយន្តដឹកទំនិញសំពីងសំពោង ហើយសម្រួលបាញ់លុយ $200 ចូលកុង ABA ពេលនេះស្នងការខេត្តកំពង់ស្ពឺបញ្ជាក់ថា នឹងចាត់ការមន្ត្រីចរាចរណ៍ទាំងនោះតាមនីតិវិធី​ ហើយប្រកាសស្វែងរកម្ចាស់រថយន្ត ដើម្បីប្រគល់ថវិកាឲ្យវិញ

    BY Khmernote Media January 16, 2023
    ករណីមន្ត្រីចរាចរណ៍ផាកពិន័យរថយន្តដឹកទំនិញសំពីងសំពោង ហើយសម្រួលបាញ់លុយ $200 ចូលកុង ABA ពេលនេះស្នងការខេត្តកំពង់ស្ពឺបញ្ជាក់ថា នឹងចាត់ការមន្ត្រីចរាចរណ៍ទាំងនោះតាមនីតិវិធី​ ហើយប្រកាសស្វែងរកម្ចាស់រថយន្ត ដើម្បីប្រគល់ថវិកាឲ្យវិញ

    ខេត្តកំពង់ស្ពឺ៖ ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ សូមជម្រាបជូន​សាធារណៈ​និងអ្នកនិយម​បណ្ដាញទំនាក់ទំនងស​ង្គម​ហ្វេសប៊ុក​ទាំងអស់មេត្ដាជ្រាប​៖ កាលពីថៃ្ង​ទី១៦​ ខែមករា​ ឆ្នាំ២០២៣នេះ​ មានគណនី​ហ្វេសប៊ុក​ ឈ្មោះ​ គង្គារ​ លំអរ​មង្គល​ថា “​ប្រយ័ត្ន​អ្នកជិះផ្លូវជាតិលេខ​ ៤​ ប៉ូ​លីស​កំពង់ស្ពឺ​ផាក់សាហាវណា​ស់​ដឹងយេីងប្រញាប់​ផាក​ 200$​ អោយបា​ញ់​ចូ​ល​កុងហេីយ​ បន្លំមិនអោយ​វិក័យប័ត្រទៀត​ហេីយ​ប៉ូលីស​ឈ្មោះ​ដូចក្នុ​ង​ A​BA (Khem Sothea​rith) បា​ន​យ​ក​ទូរស័ព្ទខ្ញុំលុបរូបទៀតចេញទៀ​ត​​គ្រាន់តែច្ញុំថតប្រាប់អ្នកផ្ទះថាប៉ូ​លី​ស​ចាប់”។

    យោងតាម​ព័ត៌មាន​ខាងលេី​ ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ បានឆែក​និងពិនិត្យ​ស្វែងរក​ឈ្មោះ​ K​hem S​othearith​ ដូចគណនេយ្យ​ AB​A​ ដែលអះអាង ​ថា​ជានគរបាល​ខេត្ដកំពង់ស្ពឺ​ ជាលទ្ធផល​គណ​នេ​យ្យ​ ABA Kh​em S​othearith​ ពិតជា​របស់លោក​អ​នុសេនីយ៍​ឯក​ ខែម​ សុធារិទ្ធ​ អត្ដលេ​ខ​ ៧៥​៧៤៣​ តួនាទី​ នា​យ​ផ្នែក​ ការិយា​ល័យ​ចរា​ចរ​ណ៍​ផ្លូវគោ​ក​ នៃស្នងការដ្ឋាន​នគរបា​លខេត្តកំព​ង់​ស្ពឺ​។

    សូមជម្រាបជូន​សាធារណៈ​ជនមេត្ដាជ្រាបថា កាល​ពី​ថ្ងៃទី​១៤​ ខែមករា​ ឆ្នាំ​២០២៣​ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ដ​កំពង់ស្ពឺ​ បានបំពេញ​បេសកកម្ម​​រឹតប​ណ្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅចំណុច​ផ្លូវជាតិលេ​ខ​៤​ គីឡូម៉ែត្រ​៧៩-៨០​ និងបានឃាត់​រថយន្ដ​កូរ៉េ​ដឹកទំនិញ​សំពីងសំពោង​ មួយគ្រឿង​ស្លាក​លេខ​ភ្នំពេញ​ 2BP-46​6​2​ ក្នុងទិស​ដៅពីខាងកេីតទៅទិសខាង​លិច​ ឆ្ពោះ​ទៅ​ខេត្ដ​ព្រះសីហនុ​​ សមត្ថកិច្ច​បានឃាត់ពិនិត្យរក​ឃេីញអ្នកបេីកបរ​ឈ្មោះ​ នី​ វ៉ាន់ហេង​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ គ្មាន​ប័ណ្ណ​បើកបរ​ និ​ងដឹក​ទំ​និញ​សំ​ពីងសំពោង​ល្មេីស​ច្បាប់។

    សមត្ថកិច្ច​បានប្រាប់ថា ​បទល្មេីស​ខាង​លេី​ គឺពិន័យ​ ១,២០០,០០០​ រៀល​ និង​ពិន័យ​ ១​៥០,០០០​ រៀលប​ន្ថែ​ម​ល្មេីសទំនិញសំពីងសំពោង​ ពេលនោះ​អ្នករួ​ម​ដំ​ណើរ​និងជាម្ចាស់សំអាងការ​បា​ន​ប្រាប់ថា​ សុំសម្រួល​ ដោយសុំជូនជាប្រាក់​២០០ដុល្លា​រ តែសុំលេខ​ ABA ដេី​ម្បី​ឱ្យអ្នកផ្ទះបា​ញ់លុយចូល ព្រោះខ្លួនមិ​នមាន​ប្រាក់ជាប់ខ្លួន។ ក្រោយបាញ់លុយ​២​០០​ដុ​ល្លា​រួច​ក៏​បានបន្ដដំណេី​រទៅ​បា​ត់​។

    បច្ចុប្បន្ន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានស្រាវជ្រាវ​និងចំណាត់ការ​លេីមន្រ្ដីចរាចរណ៍ទាំ​ង​១​០​នាក់​ យកមកទុកបណ្ដោះអាស​ន្ននៅការិ​យាល័យ​បុគ្គលិក​ អនុវត្ត​តាមវិន័យបទបញ្ជាកងកំលាំងនគ​របាលជា​តិ​ និងបន្ដធ្វើ​ការ​ស្រាវជ្រាវ​ដេីម្បី​ចំណាត់​ការ​នីតិវិធី​បន្ដ​ ចំពោះ​ម្ចាស់​រថយន្ត​ខាងលេី​ស្នងការដ្ឋាន​នគរ​បា​ល​ខេត្ត​កំពង់ស្ពឺ​និងស្រាវជ្រាវ​ទាក់ទង​ដេីម្បី​សុំធ្វេីកា​រជួបនិងប្រគល់ថវិកាចំនួន២០០ដុល្លា​រជូនគាត់វិញ។

    អាស្រ័យ​ហេតុនេះ​សូមសាធារណៈជន​ និងអ្នកនិ​យ​ម​បណ្ដាញទំនាក់ទំនងស​ង្គម​ហ្វេសប៊ុក​ មេត្ដា​ជ្រាប​និងចូលរួមសហការផ្ដល់ព័ត៌មាននានាពាក់ព័ន្ធ​និងអំ​ពេីអសកម្មរបស់មន្រ្ដីនគរបាលដែលបានខុសឆ្គងនិ​ងវិជ្ជាជីវៈដេីម្បីរួមចំណែកស្ថាបនាកែលំម្អរចំណុចខ្វះខាតដោយបុគ្គលមួយចំនួនតូច៕

    Share This Post: