ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ប្រកាសឱ្យបេក្ខជនប្រឡងជាប់បាក់ឌុបទាំងអស់ អាចមកទទួលសញ្ញាបត្រ និងវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិបានដោយឥតគិតថ្លៃ

    BY Khmernote Media January 17, 2023
    ក្រសួងអប់រំ ប្រកាសឱ្យបេក្ខជនប្រឡងជាប់បាក់ឌុបទាំងអស់ អាចមកទទួលសញ្ញាបត្រ និងវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិបានដោយឥតគិតថ្លៃ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានសេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញមកទទួលយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ និងវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។

    ក្រសួងអប់រំ យុវជន និងកីឡា បានផលិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ រួចរាល់ ព្រមទាំងបាន និងកំពុង ផលិតវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដើម្បីផ្តល់ជូន បេក្ខជនដែលបានប្រឡងជាប់ដោយឥតគិតថ្លៃ និងដើម្បីយកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ប្រធាន ជ្រាប និងចាត់តំណាងដោយភ្ជាប់មក ជាមួយនូវលិខិតឧទ្ទេសនាមប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី ឱ្យមកទទួលយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ តទៅ និងទទួលយកវិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ តទៅ នៅនាយកដ្ឋានកិច្ចការប្រឡង។

    ប្រធានមន្ទីរត្រូវប្រជុំថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់មន្ទីរ និងនាយក នាយិកាគ្រឹះស្ថាន មធ្យមសិក្សាដែលមានបេក្ខជនប្រឡងជាប់ ដើម្បីរៀបចំយន្តការ និងនីតិវិធីផ្ដល់សញ្ញាបត្រ និងវិញ្ញាបនបត្រ និងធ្វើ សេចក្តីជូនដំណឹងលម្អិតបន្ថែម សំដៅអនុវត្តខ្លឹមសារលិខិតនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ រាល់បាតុភាព ទាំងឡាយដែលកើតចេញពីការផ្ដល់សញ្ញាបត្រ និងវិញ្ញាបនបត្របណ្តោះអាសន្ននេះ គឺជាការទទួលខុសត្រូវរបស់ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ៕

    ប្រភព៖ MoEYS Cambodia

    Share This Post: