មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យឯកទេសមកពីអាមេរិក នឹងធ្វើការពិនិត្យ-ពិគ្រោះ និងព្យាបាលជំងឺវះកាត់៨ប្រភេទនេះ រយៈពេល ៥ថ្ងៃ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ដល់មន្ត្រីរាជការមន្ទីរពេទ្យ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា៖

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួមសហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យឯកទេស វះកាត់ទូទៅមកពីសហរដ្ឋអាមេរិក (Surgeons for Cambodia) ធ្វើការពិនិត្យ-ពិគ្រោះ និងព្យាបាលជំងឺ វះកាត់ដោយឆ្លុះឡាប៉ារ៉ូស្តូបពិច (Laparoscopic) វះកាត់ពោះវៀន ឬសដូងបាត បូសអន្ទង់ ដុំពកក វះ កាត់កែលំអ ពិការដៃ មុខមាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
នៅបន្ទប់ពិគ្រោះជំងឺក្រៅ៖
-ព្រឹក ចាប់ពីម៉ោង ០៨៖០០ ដល់ម៉ោង ១១៖៣០
-ល្ងាច ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧៖០០ ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះសូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា មន្ត្រីរាជការមន្ទីរពេទ្យ និងប្រជាពលរដ្ឋទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមសហការ ៕
