ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យមានការហែអ្នកតានៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញបន្តទៀតឡើយ ចាប់ពីឆ្នាំ២០២៣នេះតទៅ

    BY Khmernote Media January 18, 2023
    រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យមានការហែអ្នកតានៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញបន្តទៀតឡើយ ចាប់ពីឆ្នាំ២០២៣នេះតទៅ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី កំណត់ហេតុប្រជុំ សំណើរសុំហែម៉ុងសាយ និងអ្នកតា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម របស់សមាគមខ្មែរចិន នៅកម្ពុជា ចំនួន ០៥សមាគម។

    សាលារាជធានីភ្នំពេញ មានកិច្ចប្រជុំពិភាក្សាស្តីពីសំណើសុំហែម៉ុងសាយ និងអ្នកតា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម របស់សមាគមខ្មែរចិន នៅកម្ពុជា ចំនួន ០៥សមាគម រួមមាន៖ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា, គណៈកម្មការ សមាគមខ្មែរ-ចិន ប្រចាំសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ, គណៈកម្មការសមាគមវិហារហុកតិច ប្រចាំសង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ, គណៈកម្មការសមាគមខ្មែរ-ចិន វិហារហុកតិចសឺគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងគណៈកម្មការគ្រប់គ្រងវិហារ គួង ផេង សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

    សូមប្រកាសជាផ្លូវការ៖
    -ការហែរក្បួនអ្នកតាចិនដែលប្រព្រឹត្តជារៀងរាល់ឆ្នាំនឹងមិនមានការអនុញ្ញាតជារៀងរហូតចាប់ពីថ្ងៃនេះតទៅ។ កម្មវិធីសែនផ្សេងៗអាចប្រារព្ធបានធម្មតានៅតាមបណ្តាវិហារនីមួយៗរបស់ខ្លួនបាន ដោយគ្មានរូបភាពការដង្ហែក្បួនណាមួយឡើយ។

    -រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យមានការអបអរសាទរបែបប្រពៃណីចិនម៉ុងសាយម៉ុងឡេងដូចរៀងរាល់ឆ្នាំដដែរ ក្រោមការគោរព និងអនុវត្តតាមវិធានការរបស់រដ្ឋបាលរាជធានី។ ដោយឡែក ឆ្នាំនេះមានការកត់សម្គាល់ខ្លាំងរបស់កំណើនក្រុមម៉ុងសាយដទៃ ដែលពុំមែនជាក្របខណ្ឌសមាគម ដូច្នេះសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជានឹងធ្វើការចេញលិខិតទទួលស្គាល់ក្រុមម៉ុងសាយចំនួន6ធំៗ រួមទាំងបញ្ជូនលិខិតនោះទៅកាន់ខណ្ឌទាំង ១៤នៅរាជធានីភ្នំពេញ។ ក្រុមម៉ុងសាយដែលក្រៅសមាគមសម្ព័ន្ធខ្មែរចិននឹងត្រូវទទួលខុសត្រូវទាំងស្រុងរាល់សកម្មភាពទាំងឡាយដែលផ្ទុយពីសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ សូមមេត្តាទានជ្រាបជាពត៍មាន។ សូមអរគុណ! ៕

    Share This Post: