សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព ជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺបានរហូតដល់ជិត ១ម៉ឺនគ្រែ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ មន្ទីរពេទ្យជាតិតេជោសន្តិភាព ជាមន្ទីរពេទ្យធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពទទួលអ្នកជំងឺបានរហូតដល់ជិត ១ម៉ឺនគ្រែ។ នេះបើយោងតាមការ ថ្លែងក្នុងពីធីអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ មន្ទីរពេទ្យជាតិតេជោសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ” មន្ទីរពេទ្យជាតិតេជោសន្តិភាព អាចទទួលបានអ្នកជំងឺរហូតជិត ១ម៉ឺនគ្រែ ដែលអាចចាត់ទុកថាជា មន្ទីរពេទ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមន្ទីរពេទ្យធំជាងគេបង្អស់។ បើនិយាយពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺមានចំនួនសមត្ថភាពដែលទទួលបានអ្នកជំងឺនៅទីនេះ គឺស្នើនឹង ១០ដង នៃចំនួនមន្ទីរពេទ្យខ្មែរ-សូវៀត ប៉ុន្តែបើនិយាយពីគ្រប់មន្ទីរពេទ្យទាំងអស់នៅទីក្រុងភ្នំពេញ តាមការបញ្ជាក់ពីឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង យើងមានសមត្ថភាពទទួលបានត្រឹមតែ ៥០០០នាក់តែប៉ុណ្ណោះ ប៉ុន្តែមន្ទីរពេទ្យមួយនេះ យើងមានសមត្ថភាពទទួល ជិត ១ម៉ឺននាក់ រហូតទៅដល់ចំនួន ៩៤៩៦គ្រែ ដែលមានសមត្ថភាព សម្រាប់ទទួលអ្នកជំងឺ ” ៕
