ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់ខ្វះការប្រុងប្រយ័ត្នលេបថ្នាំទាំងសំបកចូលក្នុងបំពង់អាហារ ត្រូវបានក្រុមគ្រូពេទ្យជំនាញមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសង្គ្រោះយកចេញភ្លាមៗ

    BY Khmernote Media January 19, 2023
    បុរសម្នាក់ខ្វះការប្រុងប្រយ័ត្នលេបថ្នាំទាំងសំបកចូលក្នុងបំពង់អាហារ ត្រូវបានក្រុមគ្រូពេទ្យជំនាញមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសង្គ្រោះយកចេញភ្លាមៗ

    រាជធានីភ្នពេញ៖ យោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុក ផ្នែកជំងឺប្រព័ន្ធរំលាយអាហារ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា បុរសម្នាក់ដោយខ្វះការប្រុងប្រយ័ត្នបានលេបថ្នាំទាំងសំបកថ្នាំ ចូលនៅក្នុងបំពង់អាហារ។

    នៅក្នុងគណនីហ្វេសប៊ុក បានសរសេររៀបរាប់ថា៖ “បុរសម្នាក់ដោយខ្វះការប្រុងប្រយត្ន័បានលេប ថ្នាំទាំងសំបក គាត់បានប្រញាប់មកមន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការចាប់យកសំបកថ្នាំនោះចេញ។ ក្នុងអំឡុងពេលនោះ គ្រូពេទ្យឯកទេសប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានធ្វើការអន្តរាគមន៍ភ្លាមៗដោយមានការចូលរួមសហការជាមួយគ្រូពេទ្យផ្នែកសន្តំ ដើម្បីធ្វើការឆ្លុះក្រពះជូនអ្នកជំងឺ។ តាមរយៈការឆ្លុះក្រពះបានរកឃើញថ្នាំទាំងសំបកក្នុងបំពង់អាហាររបស់អ្នកជំងឺ គ្រូពេទ្យបានធ្វើការចាប់យកថ្នាំទាំងសំបកនោះចេញបានទាន់ពេលវេលា និង ប្រកបដោយសុវត្ថិភាព។ ជាសារដាស់តឿន ចំពោះបងប្អូន ជាពិសេសលោកតា លោយយាយដែលមានវ័យជរា មុននឹងទទួលទានថ្នាំពេទ្យ ត្រូវពិនិត្យឲ្យច្បាស់សិនថា អស់សំបកឬនូវ ” ៕

    ប្រភព៖ ផ្នែកជំងឺប្រព័ន្ធរំលាយអាហារ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត

    Share This Post: