ក្រសួងការពារជាតិ ប្រកាសជ្រើសរើសនិស្សិត ប្រឡងចូលសិក្សាវគ្គនាយទាហានជាច្រើននាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣
បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើស និស្សិត សិស្ស ទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទា២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទាហានបន្តវេនជំនាន់ទី១៤ និងនាយទាហានជំនាញបច្ចេកទេសយោធា។

គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណសម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស សូមជូនដំណឹងដល់បេក្ខជននិស្សិត សិស្សទាំងពីរភេទ ដែលស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខ័ណ្ឌ នៃកងយោធពល ខេមរភូមិន្ទ ត្រូវមកទំនាក់ទំនងនិងសុំដាក់ពាក្យចុះឈ្មោះចូលប្រឡងជ្រើសរើសវគ្គនាយទាហាន តាមប្រកាសលេខ ០៩១- ០៩២-០៩៣ និង០៩៥ របស់ក្រសួងការពារជាតិ ដូចមានលក្ខខណ្ឌជ្រើសរើស ទីកន្លែងនិងកាលបរិច្ឆេទដូចខាងក្រោម៖
ក.លក្ខខណ្ឌជើសរើស
១.សញ្ញាតិខ្មែរ
២.មានអាយុពី១៨ឆ្នាំ ដល់២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យសុំចុះឈ្មោះចូលប្រឡង
៣.មានកាយសម្បទាគ្រប់គ្រាន់តាមតម្រូវការ ដើម្បីបំពេញមុខងារ
៤.មិនធ្លាប់ត្រូវបានតុលាការផ្តន្ទាទោស
៥.មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
៦.បុរសមានកម្ពស់ ១៦០ស.ម និងនារីមានកម្ពស់ ១៥០ស.ម ឡើងទៅ។
ខ.ទីកន្លែង និងកាលបរិច្ឆេទ ការចែកពាក្យនិងទទួលពាក្យសុំចុះឈ្មោះចូលប្រឡងនឹងត្រូវចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣
– ទីកន្លែងចែកពាក្យ និងទទួលពាក្យ នៅសាកលវិទ្យាល័យការពារជាតិ អាសយដ្ឋានទំនាក់ទំនងតាមរយៈ វិបសាយ អ៊ីម៉ែល ទូរស័ព្ទលេខ៖
– វិបសាយ WWW : cot.mod.gov.kh (Facebook): RCAF Cambodia
– អ៊ីម៉ែល Email : cotcambodia@mod.gov.kh
– ទូរស័ព្ទលេខ ០១២ ៨៦ ៧៧ ៥៨ / ០៩៧ ៧៣ ០០ ៤១១ / ០៩៧ ៥៧ ៧៧ ៧៥៧
