ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ចេញសេចក្ដីប្រកាសបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ៥ ក្រុមហ៊ុន

BY
Khmernote Media
January 21, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានចេញជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍។

ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍បានមកដាក់ពាក្យស្នើសុំបិទអាជីវកម្មទេសចរណ៍ ដែលមានចំនួន ០៥ ក្រុមហ៊ុន រួមមាន៖

១. ទីភ្នាក់ងារទេសចរណ៍ Asia Corner Travel, Ltd. ដែលមានទីស្នាក់ការនៅផ្ទះលេខ១៦៨ ផ្លូវ លេខ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

២. ការីទេសចរណ៍ Beyond Borders Travel And Tours Co., Ltd ដែលមានទីស្នាក់ការ នៅ Elite Town III N-60 ផ្លូវ Newton សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៣. ការីទេសចរណ៍ Good Tours & Air Co., Ltd. ដែលមានទីស្នាក់ការនៅភូមិតាភុល សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

៤. ការីទេសចរណ៍ Korea Asia Travel ដែលមានទីស្នាក់ការនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

៥. ការីទេសចរណ៍ Meru Tour ដែលមានទីស្នាក់ការនៅផ្ទះលេខ២៦E1 ផ្លូវជាតិលេខ៦ ភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ និង ភ្នាក់ងារនេះរយៈពេល១ខែទៀត ក្រោយពេលម្ចាស់អាជ្ញាបណ្ណទេសចរណ៍បានចុះផ្សាយជាសាធារណៈស្តីពីការ បិទអាជីវកម្មរបស់ខ្លួនតាមរយៈសារព័ត៌មាននានា។

ដើម្បីធានាបាននូវសុច្ចរឹតភាព និងតម្លាភាពចៀសផុតពី បញ្ហាផ្សេងៗកើតឡើង ក្រសួងទេសចរណ៍បានផ្សព្វផ្សាយបន្ថែមអំពីការស្នើសុំបិទអាជីវកម្មទេសចរណ៍នេះ តាមរយៈគណនីហ្វេសប៊ុករបស់ក្រសួង ដើម្បីទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ ធ្វើការតវ៉ាក្នុងករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមក ដែលមិនទាន់ បានដោះស្រាយគ្នារួចរាល់ ៕

ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

Share This Post: