ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ៖ មិនដឹងជាពិតឬអត់ទេ តែបើសិនជាពិតមែន គឺ សែនខ្មាសអៀនណាស់ ! ( ទទួលបានពីមិត្តក្នុងហ្វេសប៊ុក )

BY
Khmernote Media
January 23, 2023

កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានបង្ហោះនូវសេចក្ដីប្រកាស របស់រដ្ឋបាលស្រុកបាទី ស្ដីពីការណែនាំ ពង្រឹងការអនុវត្ត វិធានការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន និងវៀតណាម ។

ក្នុងសេចក្ដីប្រកាសនោះ ឃើញថា អក្ខរាវិរុទ្ធ បានសរសេរខុសយ៉ាងច្រើន ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេររៀបរាប់ថា៖ មិនដឹងជាពិតឬអត់ទេ តែបើសិនជាពិតមែន គឺ សែនខ្មាសអៀនណាស់! (ទទួលបានពីមិត្តក្នុងហ្វេសប៊ុក)។

ក្រោយពីបានបង្ហោះនូវសេចក្ដីប្រកាស ជាមួយការសរសេររៀបរាប់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ ហើយ ក៏ឃើញមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានបញ្ចេញមតិថា ខ្លួនបានយកឯកសារទៅធ្វើខុសច្រើនដង សសេរខុសហើយអោយកែ កែខុសរហូតមកដល់ពេលនេះនៅមិនទាន់រួចទៀត ចំណែកអ្នកខ្លះទៀត ត្រូវកែសំបុត្រកំណើតជាច្រើនដង ហើយក៏ឃើញមានឯកសារមួយចំនួនទៀតក៏ឃើញថាសរសេរខុសច្រើនផងដែរ ៕

ប្រភព៖ ឯកឧត្តម ខៀវ កញ្ញរិទ្ធ

Share This Post: