ព័ត៌មានជាតិ
ម្ចាស់អាជីវកម្មម៉ូតូទឹកចាក់ប្រេង-សាំងម៉ូតូនៅលើឆ្នេរខ្សាច់ បង្កឱ្យប៉ះពាល់ដល់បរិស្ថាននៅតាមបណ្តោយឆ្នេរ ត្រូវបានអាជ្ញាធរក្រុងដកហូតរក្សាទុក
BY Khmernote Media
January 23, 2023
ខេត្តព្រះសីហនុ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ប្រជាជន ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឆ្លើយតបនឹងបញ្ហាដែលបងប្អូនភ្ញៀវទេសចរណ៍បានលើកឡើង មន្រ្ដីរដ្ឋបាលក្រុងបានចុះពិនិត្យ និងបានរកឃើញថា មានម្ចាស់អាជីវកម្មម៉ូតូទឹកដែលបានចាក់ប្រេង-សាំងម៉ូតូទឹកនៅលើឆ្នេរខ្សាច់ បង្កឱ្យប៉ះពាល់ដល់បរិស្ថាននៅតាមបណ្តោយឆ្នេរនោះ។

ពេលនេះត្រូវបានអាជ្ញាធរក្រុងចាត់វិធានការដកហូតម៉ូតូទឹកយកមករក្សាទុកនៅសាលាក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅឆ្នេរអូរឈើទាល-២ (ក្បែរបន្ទប់ទឹកសាធារណៈទី១) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕



ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ