ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុយ វណ្ណៈ លើកឡើង៣ចំណុច ទាក់ទងនឹងករណីគ្រូបង្រៀនចុះអនុវត្តវិន័យកាត់សក់សិស្ស នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន

BY
srey nuch
January 24, 2023

រាជធានីភ្នំពេញ៖ ក្រោយមានការផ្ទុះជជែកវែកញែកពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក លើសកម្មភាពរបស់លោកគ្រូអ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៅវិទ្យាល័យសម្តេចតេជោហ៊ុនសែនសំពៅលូន បានអនុវត្តវិន័យ ចុះកាត់សក់សិស្សដែលកំពុងអង្គុយនៅក្នុងថ្នាក់រៀននោះមក ឃើញថា៖


នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មុននេះបន្តិច យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបង្ហាញអារម្មណ៍ប្រតិកម្មភ្លាមៗ ទៅលើទង្វើរបស់គ្រូឈូសសក់ សិស្ស ដោយសរសេររាប់រៀបយ៉ាងដូច្នេះថា៖ រូបភាព គ្រូបង្រៀន ឈូសសក់ សិស្ស! ១/ ស្តង់ដារសក់ខ្លី តើកំណត់ខ្លីត្រឹមណាទៀត? ២/ តើទទួលគោលការណ៍ធ្វើរបៀបនេះ ចេញពីកម្រិតណា? ម៉េចក៏ទៅជាអ៊ីចឹង? ភាពជាគំរូ និងសុភវិនិច្ឆ័យ ទៅណាបាត់អស់? ទង្វើនេះជាការបំបាក់ផ្លូវចិត្តសិស្សធំណាស់ ដែលត្រូវមានការកែលម្អឡើងវិញ! រួមគ្នាគិតគូរបៀបពង្រឹងសីលធម៌សង្គមឡើងវិញ។ ប្រើសិទ្ធិអំណាចបែបនេះ ជ្រុលហើយ! «គិតឱ្យជ្រៅដល់ខួរក្បាល កុំគិតត្រឹមសក់ក្បាល»។ ៣/ អត្ថន័យការអប់រំគឺល្អណាស់ ហើយគប្បីប្រឹងជំរុញលើការអាន ការស្រាវជ្រាវ និងការធ្វើលំហាត់ ជំរុញសិស្សធ្វើការងារស្ម័គ្រចិត្ត ធ្វើការងារសង្គម នោះបានផលជាង៕

ប្រភព៖ Huy Vannak

Share This Post: