ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រធានមន្ទីរអប់រំ បកស្រាយករណីគ្រូចុះអនុវត្តវិន័យ ឈូសសក់សិស្សនៅវិទ្យាល័យសំពៅលូន ក្រោយផ្ទុះការវែកញែកពេញបណ្ដាញសង្គម

    BY Khmernote Media January 25, 2023
    ប្រធានមន្ទីរអប់រំ បកស្រាយករណីគ្រូចុះអនុវត្តវិន័យ ឈូសសក់សិស្សនៅវិទ្យាល័យសំពៅលូន ក្រោយផ្ទុះការវែកញែកពេញបណ្ដាញសង្គម

    ខេត្តបាត់ដំបង៖ ផ្ទុះការចែកចាយ និងប្រតិកម្មព្រោងព្រាតក្នុងបណ្ដាញសង្គមហ្វេសប៊ុក លើសកម្មភាពរបស់លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៅវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន ស្ថិតនៅភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានចុះអនុវត្តវិន័យ កាត់សក់សិស្សនៅក្នុងថ្នាក់រៀន។

    យោងតាមការចុះផ្សាយរបស់ វិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់រឿងឈូសសក់សិស្សនៅវិទ្យាល័យសំពៅលូន ដោយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លោកគ្រូទទួលបន្ទុកខាងវិន័យ និងក្រុមប្រឹក្សា យុវជនបានចុះពង្រឹងវិន័យជាមួយកូនៗតាមរយៈការត្រួតពិនិត្យទៅលើសំលៀកបំពាក់ ការតុបតែង ខ្លួន ក្រចកដៃ ក្រចកជើងនិងសក់ក្បាល។

    ក្នុងពេលអនុវត្តការពង្រឹងវិន័យនេះឃើញថា កូនៗសិស្សានុសិស្សមួយចំនួនមានសក់មិនទាន់សមរម្យនៅឡើយទើបលោកគ្រូទទួលបន្ទុកខាងវិន័យ កាត់សក់តែម្ដង។ គួររំលឹកផងដែរការអនុវត្តវិន័យនេះ សាលាបានធ្វើមកជាច្រើនឆ្នាំហើយគឺចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ជារៀងរាល់ដើមឆ្នាំសិក្សាសាលាតែងអញ្ជើញមាតាបិតា ឬអាណាព្យាបាលសិស្សដើម្បីមកពិភាក្សា និងកំណត់បទបញ្ជាផ្ទៃក្នុងឃើញថាអ្នកអាណាព្យាបាល ច្រើនលើសលប់គាំទ្រលើការពង្រឹងវិន័យ ដូចជាការកាត់សក់ខ្លី សម្រាប់សិស្សប្រុស និងសិស្សស្រី កាត់សក់ខ្លី ចង ឬក្រងឱ្យត្រឹមត្រូវ។ ជារៀងរាល់ចុងសប្តាហ៍ថ្ងៃសុក្រ និងថ្ងៃសៅរ៍ សាលាតែងជូនដំណឹងអំពីការពង្រឹងវិន័យ (ការកាត់សក់ ការតុបតែងខ្លួន ច្បាប់ចរាចរណ៍. .) នៅថ្ងៃចន្ទសប្តាហ៍បន្ទាប់ ៕

    ប្រភព៖ វិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន

    Share This Post: