ព័ត៌មានជាតិ

លោកតា អាយុ ៨២ឆ្នាំម្នាក់ ចង់ជួបសម្តេច ហ៊ុន សែន ដើម្បីជូនប៉ាន់តែ ដែលមានអាយុកាលជិត ៣០០ឆ្នាំ ទុកជាវត្ថុអនុស្សាវរីយ៍

BY
srey nuch
January 25, 2023

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Sana Meas នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានបង្ហោះ ពីរូបភាព លោកតាម្នាក់ ដែលមានជន្មាយុ ៨២ឆ្នាំ ចង់ជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីជូនវត្ថុបុរាណដ៏ចំណាស់មួយអាយុកាលជិត៣០០ឆ្នាំ ទុកជាវត្ថុអនុស្សាវរីយ៍។

ក្នុងគណនីហ្វេសប៊ុកឈ្មោះ Sana Meas បានសរសេរលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា៖ “កុង ទ្រី នៅចោមចៅ ជន្មាយុ 82ឆ្នាំ កុង ចង់ជួបសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីជូនវត្ថុបុរាណមួយដែលមានអាយុកាលជិត300ឆ្នាំ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍ អរគុណដល់សម្តេចដែលបានលះបង់កំលាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិតាំងពីបាតដៃទទេ រហូតមានការរីកចម្រើន មានសុខសន្តិភាពក្នុងប្រទេសកន្លងជាង 40 ឆ្នាំមកនេះ🥰🙏 សូមបងប្អូនជួយស៊ែរសម្រេចបំណងលោកតាផង🙏🙏
“។

ក្នុងនោះក៏ឃើញអ្នកខមិន នឹងបានដឹងខ្លះៗពីប្រវត្ត ប៉ាន់តែ​ ដោយលើកឡើងថា៖ “តាមខ្ញុំមើលដូចជា ( ប៉ាន់ដុះ ) ជាប្រភេទប៉ាន់តែមួយប្រភេទ មានដុះតែនៅផ្នែកបាត ទោះជាលាងសម្អាតយ៉ាងណា ទុកមួយយប់ គឺមានដុះតែចេញមក អាចឆុងហូបបានធម្មតា”

Share This Post: